អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី៤


ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ១.ការតាមដាននិងពិនិត្យលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ ២.របាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរារយៈពេល៤ខែ(មករា-មេសា ឆ្នាំ២០១៩) ៣.វឌ្ឍនភាពការងារស្តីពីការកែសម្រួលព្រះរាជក្រឹត្យរបស់អាជ្ញាធរជាតិអប្សរា ៤.ស្ថានភាពបច្ចុប្បន្នហិរញ្ញវត្ថុនិងពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០របស់អាជ្ញាធរជាតិអប្សរា។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ទៅលើរាល់របៀបវារៈនីមួយៗ ព្រមទាំងបានគាំទ្រនូវរាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលកន្លងមក ជាពិសេសបានផ្តល់គោលការណ៍ណែនាំសំខាន់ៗដើម្បីអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលអនាគត៕