ឯកឧត្តម ទេព ងន បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិសាអាហារសាមគ្គី ជូនឯកឧត្តម WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ


នារាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិសាអាហារសាមគ្គី ជូនឯកឧត្តម WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅភោជនីយដ្ឋានឡោវទីហ្វាង ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការចូលរួមពីសមាជិក ព្រឹទ្ធសភាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។