ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យ ប្រធានកម្មវិធីទឹកស្អាត និងអនាម័យនៃអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV) និងតំណាងធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី Bronwyn Powell ប្រធានកម្មវិធីទឹកស្អាត និងអនាម័យនៃអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV) និងតំណាងធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕