កិច្ចប្រជុំប្រចាំឆ្នាំ សមាគមខ្មែរ-អូស្រ្តាលី ប្រចាំរដ្ឋឃ្វីនស្លែនដ៍


ទីក្រុងប្រិសបិន៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២:៣៥នាទី រសៀល ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតព្រះរាជាណចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជាមួយក្រុមការងារ បានចូលរួមប្រជុំប្រចាំឆ្នាំរបស់សមាគមន៍ខ្មែរ-អូស្រ្តាលីប្រចាំរដ្ឋឃ្វីនស្លែនដ៍  ជាមួយសមាជិក សមាជិកាសមាគម ដែលរស់នៅក្នុងរដ្ឋឃ្វីនស្លែន ដើម្បីពិនិត្យបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ និងផែនការការងារបន្ត។