ឯកឧត្តម កុយ គួង និងឯកឧត្តម គឹម សន្តិភាព ដឹកនាំក្រុមការងារជួបសម្តែងការគួរសម និងពិធីអាហារថ្ងៃត្រង់ ជាមួយអាជ្ញាធរអូស្ត្រាលី


ទីក្រុងប្រិសបិន៖  ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១:៥៥នាទី ព្រឹក ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតព្រះរាជាណចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេងឡង់ និងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៍ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម និងពិធីអាហារថ្ងៃត្រង់ ជាមួយអាជ្ញាធរអូស្ត្រាលី រួមមាន:
1. លោក Duncan សមាជិកសភាប្រចាំរដ្ឋ (MP)
2. លោក Jon Raven អតីតសមាជិកក្រុមប្រឹក្សា នៅក្រុងឡូហ្គិន (fmr. councillor in Logan)
3. កញ្ញា Kerry Nieson ជំនួយការកិច្ចការរដ្ឋបាល នៃរដ្ឋាភិបាលប្រចាំរដ្ឋឃ្វីនស្លែន (assistance administration office)
(Queensland government)
4. លោក ស៊ុន សារ៉ាត់ ប្រធានសហគមន៍ខ្មែរប្រចាំរដ្ឋឃ្វីនស្លែន (Mr. Sarat Son President of Cambodian Community of Queensland inc.) ដែលប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន Norman Restaurant ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធិស្នាលនិងមិត្តភាព។