កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់


ទីក្រុងប្រិសបិន៖  ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤:៤៥នាទី រសៀល ឯកឧត្តម កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ និងឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី ទទួលបន្ទុកប្រធានតំបន់៤ (រដ្ឋឃ្វីនស្លែនដ៍) ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងប្រិសបិន ប្រចាំឆមាសទី១ ឆ្នាំ២០១៩។