សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជា អធិបតី ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក, ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ រវាងឯកឧត្តម ប្រាជ្ញ ចន្ទ(អតីតប្រធានគណបក្សខេត្ត បច្ចុប្បន្នជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ) និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ដែលទើបតែងតាំងថ្មី។
ក្នុងឱកាសនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាមួយថ្នាក់ដឹកនាំ និងបងប្អូនសមាជិក សមាជិកាគណបក្ស ដែលធ្លាប់បានរួមចំណែក និងចូលរួមចលនាតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ផងដែរ៕