ផ្លូវបេតុងមួយខ្សែប្រវែង​ ១០០០ម៉ែត្រ​ ក្នុងភូមិសៀមដេក ឃុំក្រាំងលាវ​ ស្រុកបាទី​ ត្រូវបានស្ថាបនារួចរាល់​ និងសម្ពោធដាក់ឱ្យប្រេីប្រាស់តាមសន្យា


អនុវត្តតាមពាក្យសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ​ ក្នុងការបោះឆ្នោតជ្រេីសតាំងំណាងរាស្ត្រអាណត្តិទី៦​ ឆ្នាំ២០១៨​ នាថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្រ្តមណ្ខលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងថ្មី ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅ ភូមិសៀមដេក ឃុំក្រាំងលាវ ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត តាមការសន្សាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបងប្អូនប្រជាពលរដ្ឋ គាំទ្រគណបក្សប្រជាជនកម្ពុជា លើស ៨០% នៃអ្នកបោះឆ្នោត។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រ គោលនយោបាយ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា​។ គណបក្សប្រជាជនកម្ពុជា គឺហ៊ានសន្យា​ ហ៊ានធ្វេី​ ហេីយធ្វើអ្វីៗ ដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈទាំងអស់ មិនថាក្តៅត្រជាក់ឡើយ។