រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្រុងតាខ្មៅ


នាព្រឹកថ្ងៃទី ០៨​ ខែធ្នូ ២០១៦ នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់នៅក្រុងតាខ្មៅ ដែលមានការចូលរួមពីប្រជាពល​រដ្ឋ​ និងម​ន្ត្រីរាជការ ជាង៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត៕​ ក្នុងឱកាសនោះ​មានអ្នកចូលរូម​ ចំនួន​ ០៨នាក់​ បានលើកឡើងជាសំណួរ​ សំណូមពរ​ ទុក្ខលំបាក និងសរសេរជាលិខិតមួយចំនួនទៀត​ ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម​ ផ្លូវ​ លូ​ អគ្គិសនី​ ទឹកស្អាត​ ជាលទ្ធផល​ ឯកឧត្តមអភិបាលខេត្ត​ បានធ្វើការឆ្លើយតប​ និងដោះស្រាយជាលក្ខណៈកញ្ចប់​ ព្រមទាំងទទួលយកនូវសំណូមពរ​ ការលើកឡើងរបស់អ្នកចូលរួម​ ដើម្បីយកទៅពិចារណា​ និងណែនាំក្រុមការងារ​ ចុះសិក្សាស្រាវជ្រាវ​ ដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕