ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាមួយចំនួនដើម្បីឆ្លើយតបទៅលោកស្រី Rhona Smith និងលោក David Kaye អ្នករាយការណ៍ពិសេសរបស់UN


នារសៀលថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបេីកកិច្ចប្រជុំពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សដើម្បីឆ្លើយតបលើកឡើងលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងលោក David Kaye អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកការការពារ និងលើកកម្ពស់សិទ្ធិបញ្ចេញមតិ រួមទាំងបញ្ហាផ្សេងទៀត នៅទីស្តីការក្រសួងមហាផ្ទៃ៕