ឯកឧត្តម អ៊ុក ប្រាថ្នា អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ


ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាជាមួយ ថ្នាក់ដឹកនាំ អគ្គនាយក និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានចំណុះទាំង៥ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំការផ្សព្វផ្សាយនៃកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២០ ខាងមុខនេះ ។