ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​នឹង​សាងសង់​អគារ​កប់​ពពក​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លើកដំបូង​នៅ​ខេត្ត​កំពង់ចាម


ក្រុមហ៊ុន​យក្ស​មួយ​មក​ពី​ប្រទេស​ចិន​ គ្រោង​នឹង​សាងសង់​អគារ​កប់​ពពក​និង​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​ ជាលើកដំបូង​នៅក្នុង​ទីរួមខេត្ត​កំពង់ចាម​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ Yue​ Tai​ Group​ Shanghai​ ​ខណៈ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​នេះ​បាន​នឹង​កំ​ពុង​ឈួស​ឆាយដី​ ដើម្បី​ត្រៀម​សាងសង់​នា​ពេល​ខាងមុខ​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ ដែល​នឹង​ត្រូវ​ផ្ទេរ​ដំណែង​ទៅកាន់​ខេត្ត​ព្រះសីហនុ​នា​ពេល​ខាង​មុ​ខឆាប់​ៗនេះ​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ​មកដល់ពេលនេះ​ ខេត្ត​មិនទាន់​បាន​ទទួ​លនូវព៌​តមាន​ជាក់លាក់​ពី​គម្រោង​សាងសង់​អគារ​នេះ​ជាក់លាក់​នៅឡើយ​ទេ​ តែ​ឃើញ​ក្រុមហ៊ុន​នេះ​បាន​នឹង​កំពុង​ធ្វើសកម្មភាព​ពិត​ប្រកដ​មែន​នៅក្នុង​ទឹក​ដី​កំ​ង់​ចាម​នេះ​។

ឯកឧត្តម​បន្ត​ថា​ “ក្រុមហ៊ុន​នេះ​បាន​ស្នើសុំ​សាងសង់​សំណង់​គំរូ​មួយ​ តែ​មិនមែន​ជា​អគារ​កំពស់​ប្រមាណ ១២៩.៦ម៉ែត្រ​នោះ​ទេ​ ​ តែ​នៅ​ក្នុង​មហិ​ច្ឆិ​តា​របស់​ក្រុមហ៊ុន​នេះ​ ពិតជា​មានការ​សង​សង់​អគារ​ខ្ពស់​កប់​ពក​មែន​ តែ​មិនទាន់​មានការ​ស្នើសុំ​ច្បាប់​សាងសង់​ជា​ផ្លូវការ​នៅ​ឡើង​ទេ​”។

តែ​យ៉ាងណាក៏ដោយ​ ឯកឧត្តម​គួច​ ចំរើន​ មិន​អាច​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​វិនិយោគ​និង​ទំហំដី​នៃ​ការសាងសង់​ ឬអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ថា​មាន​ប៉ុន្មាន​ហិ​កតា​នោះ​ តែ​ឯកឧត្តម​បញ្ជាក់​គឺ​មាន​ទំហំ​ធំ​ស្ថិតនៅ​ក្នុង​ក្រុង​កំពង់ចាម​។

ឯកឧត្តម គួច​ ចំរើន​បញ្ជាក់​ទៀត​ទៀត​ថា​ នៅក្នុង​គម្រោង​នេះ​ដែរ​ ក្រុមហ៊ុន​ក៏​នឹង​សាងសង់​ Water​ Park​ មួយទៀត​ តែ​មិនទាន់​បានសម្រេច​ផ្តល់​លិខិតអនុញ្ញាត​ជា​ផ្លូវការ​នៅឡើយ​ទេ​ តែ​បាន​ដាក់ជា​គោល​ការ​ឱ្យ​ក្រុមហ៊ុន​យក​ទៅ​គិត​គូ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ល្អិតល្អន់​ ដោយ​ផ្តល់​ការរចនា​ឱ្យ​បាន​ច្បាស់លាស់​ពី​ការសាងសង់​ និង​គិត​ពី​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ដល់​អ្នក​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​នៅ​ទីនេះ​ផង​ដែរ​។

ក្រុមហ៊ុន​ Yue​ Tai​ Group​ Shanghai​ បាន​និង​កំពុង​សាង​សង់់​បុរី​ជាលើកដំបូង​នៅក្នុង​ទីក្រុង​កំពង់ចាម​ ដោយក្រុម​ហ៊ុន​នេះ​កំពុង​សាងសង់​ទីក្រុង​រណប​មួយ​ នៅក្នុង​ទីក្រុង​នេះ​ ស្ថិតនៅ​លើ​ផ្ទៃដី​ជាង៤០ហិ​កតា​៕