ស្អែកខួប៦៨ឆ្នាំ ថ្អៃបង្កើតគណបក្សប្រជាជនកម្ពុជា! សម្ដេចពញាចក្រី ហេង សំរិន ប្រកាសថា ក្រោមម្លប់សន្ដិភាព ប្រទេសកម្ពុជានឹងមានការអភិវឌ្ឍបន្ដទៀត


ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ ជាថ្ងៃខួប៦៨ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាបានប្រសូត្រឡើង។ គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។

តាមរយៈ Facebook សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញក្ដីជំនឿថា ក្រោមម្លប់សន្ដិភាព ប្រទេសកម្ពុជានឹងមានការអភិវឌ្ឍបន្ដទៀត ហើយគណបក្សប្រជាជនកម្ពុជា បាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយ។

សម្ដេច ហេង សំរិន បានបញ្ជាក់ទៀតថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជនខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល។

សម្ដេចពញាចក្រី ហេង សំរិន បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៩ស្អែក ជាថ្ងៃខួប៦៨ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជាបានប្រសូត្រឡើង។ គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា»

ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ខិតខំប្រមូល កម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

យើងសង្ឃឹមថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននៅជាប់ជាមួយប្រជាពលរដ្ឋ អស់រយៈពេល៦៨ឆ្នាំហើយនោះ»៕