រសៀលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្រ្តីគណបក្សខេត្តត្បូងឃ្មុំ និងក្រុងសួង បាននាំថវិកាចំនួន៥២០, ០០០រៀល អង្ករ៥០គីឡូ ទឹកសុទ្ធ ១កេះ ទឹកក្រូច ទឹកផ្លែឈើចំនួន ២កេះ បានអញ្ជើញចូលរួមរំលែកទុក្ខ និងសំណេះសំណាលជាមួយក្រុមគ្រួសារ សពឈ្មោះ ញ៉ ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ បានស្លាប់នៅក្នុងឧបទហេតុរលំអាគារ ៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក។
ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្រ្តី ខេត្តត្បូងឃ្មុំ នាំយកថវិកា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានស្លាប់នៅក្នុងឧបទហេតុរលំអាគារ ៧ជាន់នៅខេត្តព្រះសីហនុ
