គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុងរៀបចំមិន្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃសុក្រ ១១ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរៀបចំមិន្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៩ ) ក្រោម អធិបតីភាព ឯកឧត្តម ប៊ុន លើត សមាជិកគណ:កម្មាធិការកណ្តាល, អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង ដោយមានការចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្ស ចូលរួមប្រមាណជាង ២,០០០ នាក់ ។