សម្ដេចតេជោ ហ៊ុន សែន៖​កម្ពុជាត្រូវតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយ​បណ្តា​ដៃគូ ដើម្បីបើកទីផ្សារផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សាស​ន៍​​ថា កម្ពុជាត្រូវតែបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជា​​​មួយបណ្តាដៃគូ អង្គការពាណិជ្ជកម្មតូច ធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅ​ក្រៅ​​កាន់តែទូលំទូលាយថែមទៀត។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​បានសរសេរថា “នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេស​មួយ​ពាក់​ព័ន្ឋ​នឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជា​ត្រូវ​តែ​ប​ង្កើ​ន​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេស​ក្នុង​តំ​ប​ន់ និងក្នុងពិភពលោក ព្រមជាមួយបណ្តាដៃគូ អង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើក​ទីផ្សារ​​ផ​លិ​ត​ផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត”។ សម្ដេចតេជោបាន​គូស​បញ្ជាក់ថា សម្ដេចពេញចិត្តបម្រើ​ប្រទេសជាតិ​ ដោ​យមិនគិតពីការនឿយហត់សូម្បី​បន្តិចឡើ​យ​ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាព​រស់​​នៅរបស់បងប្អូនក៏កាន់តែធូរ​ធារល្អ​ប្រសើរឡើង។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិ និងកូន​ក្មួ​យ​​យុវជន​ បាន​រីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។

គួរបញ្ជាក់ដែរថា បើតាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ស​ម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ដឹក​នាំ​​គណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ«ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល ​លើជំនួយ​សម្រា​ប់​​ពា​ណិជ្ជកម្ម ឆ្នាំ២០១៩» ដែលប្រព្រឹត្តទៅពីថ្ងៃទី០៣ ដ​ល់​​ថ្ងៃ​ទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គ​ការ​ពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេស​ស្វី​ស​ ដែលជាការតបតាមការ​អញ្ជើញ​រប​ស់​ ឯកឧត្ដម រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការ​ពាណិ​ជ្ជក​ម្មពិភពលោក​(WTO)​។

ក្នុងសេច​ក្ដី​ប្រ​​កាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា កិច្ច​ប្រ​ជុំ​«ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​ក​ល​​​លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ក្រោមមូលបទ«គាំទ្រពិពិធ​កម្ម និងការលើក​ម្ព​ស់​សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាម​រយៈជំនួយសម្រាប់​ពា​ណិ​​​​​ជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជាជំនួយ​ពាណិជ្ជ​កម្ម អាចទ្រទ្រង់​ប្រ​ក​ប​​​​ដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ អាស្រ័យ​ដោយសមិទ្ធផលដ៏ធំធេងរបស់​ក​ម្ពុ​​​ជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យ​ក្នុង​ការ​កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេល​ប៉ុ​ន្មានទស្សវត្សកន្លមកនេះ សម្ដេចតេជោនា​យករដ្ឋ​ម​ន្ត្រី​ ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ​នៅ​​​ក្នុង​ពិធីបើក​កិច្ចប្រជុំ។ ក្នុងឱកាសនោះ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី នឹងគូស​បញ្ជា​ក់ពី​ប​​ទ​​ពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្ត្រកម្ពុជាក្នុ​ង​ការ​​ជម្នះឧបសគ្គនានា និងនាំមកនូវ​កំ​ណើ​​​ន​សេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ សម្ដេចតេជោ​នា​យ​ក​​​រដ្ឋមន្ត្រី នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រស​មាហរ​ណ​​កម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២​០​​​៣០ ព្រមទាំងអញ្ជើញថ្លែងសុន្ទ​រកថានៅក្នុងកម្មវិធី​ស​ង្គ​​ម​ដែល​រៀបចំឡើងដោយ WTO ផ​ង​​ដែ​​រ។ ក្រៅពីកិច្ចប្រជុំខាងលើ ស​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំជាទៀងទាត់​លើកទី​៤​១ នៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែ​ល​​នឹងផ្ដ​ល់​​សារដ៏សំខាន់និងច្បាស់​លា​ស់​មួ​យ ឆ្លុះបញ្ចាំងពីការ​ប្ដេជ្ញាចិត្តដ៏មោះមុតរបស់​រាជរ​ដ្ឋា​​ភិបា​ល​កម្ពុ​ជា ក្នុងការគោរព​សិទ្ធិ​មនុ​ស្ស​ និ​ងលទ្ធិប្រជាធិប​តេយ្យ​នៅកម្ពុជា។ ក្នុងឱកាស​ស្នាក់នៅ​ទីក្រុង​ហ្សឺណែវ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី នឹងមាន​ជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយ ឯ​ក​​ឧត្ដម វិល ស្គីនណារី រដ្ឋមន្ត្រីសហ​ប្រ​តិ​បត្តិការ​អភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ​នៃប្រទេស​ហ្វាំ​​ង​ឡង់, លោក រតនាការ អាឌីការី នា​យ​​ក​ប្រតិ បត្តិនៃក្របខ័ណ្ឌពង្រឹងសមាហរណ​កម្ម​ពា​ណិ​ជ្ជកម្មWTO, លោកជំទាវ មីសែល បាឆេ​ឡេត ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស​អង្គការ​ស​ហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំ​ផ្សេង​ៗ​​ទៀត។ ជាមួយគ្នានេះដែរ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី នឹងទទួលជួបសម្ដែងការគួរសម ពីតំណាង​ក្រុ​មហ៊ុនអឺរ៉ុបមួយចំនួន និងឆ្លៀតឱកាសទទួល​ជួប​សំ​ណេះសំណាល​ជាមួយសមា​ជិក​សហគ​ម​ន៍ខ្មែរដែលរស់នៅប្រទេសស្វីស និងប្រទេសអឺរ៉ុប​ផ្សេង​​ទៀត៕