អភិបាលខេត្តព្រះវិហារបានអញ្ជើញ​ចុះពិនិត្យមើលសកម្មភាពកិច្ចការងារមន្រ្តីរាជការទាំងអស់​តាមទីចាត់ការនីមួយៗ និងអង្គភាពចំណុះរចនាសម្ព័ន្ធសាលា


នៅព្រឹកថ្ងៃចន្ទ​ ទី១ ខែកក្កដា ឆ្នាំ ២០១៩នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាលខេត្តព្រះវិហារបានអញ្ជើញ​ចុះពិនិត្យមើលសកម្មភាពកិច្ចការងារមន្រ្តីរាជការទាំងអស់​តាមទីចាត់ការនីមួយៗ និងអង្គភាពចំណុះរចនាសម្ព័ន្ធសាលា ខេត្តព្រះវិហារ។ដើម្បីពិនិត្យ និងសាក សួរសុខទុក្ខមន្ត្រីនៅតាមទីចាត់ការ។

នៅក្នុងឱកាសនោះដែរឯកឧត្តមក៏ បានផ្តាំផ្ញើអោយមន្ត្រីទាំងអស់ខិតខំបំពេញការងារ គោរពពេលវេលា ត្រូវមានសាមគ្គីគ្នា ធ្វើយ៉ាងណាអោយការអនុវត្តការងារទទួលបានលទ្ធផលល្អ។