អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ការស្ដារភក់ សំរាម ចេញពីប្រឡាយបឹងត្របែក


នៅព្រឹកថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ០២​ ខែកក្កដា ឆ្នាំ​ ២០១៩ លោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ការស្ដារភក់ សំរាម ចេញពីប្រឡាយបឹងត្របែក ផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយគ្រឿងចក្ររបស់មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះនៅសំរាម​ ដែលធ្វេីអោយដំណេីរការបូមទឹកទៅស្ថានីយ៍បឹងត្របែកមានការយឺតយ៉ាវ​នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ​ និងបង្ការលិចលង់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកផងដែរ។