គណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចុះរៀបចំសណ្តាប់ធ្នាប់​​តាមដងផ្លូវជាតិលេខ៦​


នាព្រឹកថ្ងៃអង្គារ៍ ១កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩​ គណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ​ លោក​ ឡេង​ រ៉ាវង្ស​ អភិបាលរងខណ្ឌ​ជ្រោយចង្វារ ដោយមានការចូលរួមពី​លោក​អធិការរងនគរបាលខណ្ឌ​ ប្រធានការិយាល័យសាធារណៈការ​ មន្ត្រីសាលាខណ្ឌ​ និងរួមជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ​ សរុបចំនួន ២១នាក់​ បានចុះរៀបចំសណ្តាប់ធ្នាប់​​តាមដងផ្លូវជាតិលេខ៦​ ចាប់ពីច្រកចូលសាលាខណ្ឌជ្រោយចង្វារ​ រហូតដល់មុខមន្ទីរសាធារណការ​ និងដឹកជញ្ចូនរាជធានីភ្នំពេញ​ ស្ថិតក្នុងសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ។

ក្នុងប្រតិបត្តិការអនុវត្តការរៀបចំសណ្តាប់ធ្នាប់នេះ​ ក្រុមការងារបានកាត់ទម្លាក់ស្លាកយីហោផ្សេងៗដែលលយមកលើចិញ្ចើមផ្លូវបានចំនួន​ ១៣ផ្ទាំង​ យកមករក្សាទុកនៅសាលាខណ្ឌជ្រោយចង្វារ។