អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩


នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅអាកាសយានដ្ឋានខេត្ត ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន”២៦ មិថុនា ២០១៩” និងដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម និងដីកាសម្រេចរបស់សាលាដំបូងខេត្តចំនួន ៥៖ ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី ក្រចេះ និងមណ្ឌលគិរី។
ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ២.៥០០នាក់៕