គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូសភារុស្សី


មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទីក្រុងម៉ូស្គូ៖ នៅវេលាម៉ោង០១៖០០នាទី រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្រី បេន បានចូលរួមជាមួយគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូសភារុស្សី ដែលដឹកនាំដោយឯកឧត្តម Chepa Aleksei អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាឌូមារុស្សី ដោយបានពិភាក្សាលើ៖
– ការគាំទ្ររបស់រុស្សីចំពោះការតវ៉ារបស់កម្ពុជាចំពោះការដាក់ទណ្ឌរបស់សហគមន៍អឺរ៉ុបមកលើកម្ពុជា រួមមានការនាំចេញស្រូវអង្ករ និងសំភារៈវាយនភណ្ឌ
– ការលើកកម្ពស់វិស័យទេសចរណ័កម្ពុជា-រុស្សី ពិសេសរវាងខេត្តសៀមរាប ជាមួយតំបន់Balkariaនិងតំបន់Bashkortostanរបស់សហព័ន្ធរុស្សី
– ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម វិនិយោគ ការផ្គត់ផ្គង់ថាមពល និង
-ការជម្រុញការហោះហើរត្រង់ទៅមកប្រទេសទាំងពីរ។