អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរៀបចំសន្និសីទសារព័ត៌មានស្តីពី គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា


ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៩ បានចេញនូវសេចក្តីជូនដំណឹងជូនដល់ សាធារណជន និងបណ្តាសារព័ត៌មានស្តីអំពីការគ្រោងនិង រៀបចំសន្និសីទសារព័ត៌មានស្តីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា» ដែលនិងប្រព្រឹត្តិទៅនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និសីទសារព័ត៌មាននេះ និងមានវាគ្មិនអញ្ចើញចូលរួមពី តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង តំណាងក្រសួងបរិស្ថាន។