ឯកឧត្តម អ៊ូ សំអួន អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូប្រមាណ ៨៧ នាក់ ក្នុងស្រុកថ្ពង


នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ នេះ ឯកឧត្តម អ៊ូ សំអួន គណៈពង្រឹងចុះជួយស្រុកថ្ពង និងស្រុកស្រុកឱរ៉ាល់ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូប្រមាណ ៨៧ នាក់ ដែលបានអញ្ជើញមកពីសាលានានានៅក្នុងស្រុកថ្ពង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម អ៊ូ សំអួនបានលើកឡើងអំពីប្រវត្តិការងារដែលឯកឧត្តម បានធ្វើតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន និងអំពីដំណើរវិវឌ្ឍន៍ដ៏ល្អរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីសម័យសង្គ្រាម រហូតប្រទេសមានការរីកចម្រើន។ ក្រៅពីនេះឯកឧត្តម អ៊ូ សំអួន បានលើកឡើងអំពីប្រធានបទសំខាន់ៗជូនអ្នកគ្រូ លោកគ្រូពិចារណា និងចូលរួមក្នុងកម្មវិធីសំណេះសំនាលនេះដែរដូចជា៖
-ការតស៊ូ និងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីដំណាក់កាល១ ទៅដំណាក់កាល១
-ការកសាងធនធានមនុស្សរបស់ប្រទេសកម្ពុជា
-ការរីកចម្រើនថ្មីរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ
-ការពូនផ្តុំកម្លាំងសាមគ្គីគ្នាកសាងប្រទេសជាតិ
-ការរីកចម្រើនវិស័យកីឡានៅកម្ពុជា ពិសេសក្នុងខេត្តកំពង់ស្ពឺ
-ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ឬអ្នក្រោមឱវ៉ាត
-និងលំហូរការងារនាពេលបច្ចុប្បន្នពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានជាដើម។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អ៊ូ សំអួន ក៏បានបង្កឱ្យមានបរិយាកាលស្និដ្ឋស្នាលជាមួយ លោកគ្រូ អ្នកគ្រូ បង្កឱ្យមានសំណើចក្អះក្អាយ
ជាលក្ខណៈគ្រួសារ ហើយឯកឧត្តមបានជម្រាបលេខទូរស័ព្ទផ្ទាល់របស់ឯកឧត្តម ដើម្បីងាយស្រួល លោកគ្រូ អ្នកគ្រួទំនាក់ទំនងមកឯកឧត្តមផ្ទាល់ទៀតផង នៅពេលមានអ្វីត្រូវពិភាក្សាក្នុងការងារ។ នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម បានជូនក្រណាត់អាវសាច់ល្អ មួយដុំ ក្រមាមួយ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ដល់អ្នកចូលរួមទាំងអស់។ សូមអរគុណ។