សមាគមនារីខេត្តព្រះសីហនុ នាំយកថវិកាបន្ថែម និងថវិកាសាខា កាកកបាទក្រហម ខេត្តព្រះសីហនុ ជូនជនរងគ្រោះ ដោយសារអាគារ៧ជាន់រលំកិន នៅខេត្តព្រះសីហនុ


នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សមាគមនារីខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងជួយឧបត្ថមថវិកាដល់ស្ត្រីរងគ្រោះ ដោយអាគារ៧ជាន់បាក់រលំកិនកាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ឈ្មោះគៀល សំអឿន រងគ្រោះបាក់ជើង. កំពង់សម្រាកព្យាបាលនៅពេទ្យកុសមះ ហៅពេទ្យលោកសង្ឃ ក្នុងនោះផងដែរ សមាគមនារីខេត្តបានឧបត្ថមថវិកា ៥០០០ដុល្លារ ឧបត្ថមបន្ថែមពីសប្បុរសជន សមាជិកកិត្តិយសសមាគមនារីខេត្ត ៥០០ដុល្លារ សរុប. ៥៥០០ដុល្លារ។
ក្នុងឱកាសនោះផងដែរ សមាគមនារីខេត្តព្រះសីហុន បាននាំយកថវិការបស់សាខា កាកកបាទក្រហមខេត្ត ១០០០ដុល្លារជូនដល់រងគ្រោះបន្ថែមទៀត។