ឯកឧត្តម សេង ទៀង នាំថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារសពដោយសារបាក់អគារ ១គ្រួសារ នៅខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន យកទៅប្រគល់ជូនគ្រួសារសពចំនួន ១គ្រួសារ មកពីក្រុងសួង នៅធនាគារអេស៊ីលីដាក្រុងសួង ខេត្តត្បូងឃ្មុំ។

ឯកឧត្តម សៀង ទៀង បានបញ្ជាក់ថា ថវិកាទាំងអស់នេះជាការជួយសម្រួលក្នុងការលំបាករបស់គ្រួសារសព ក្នុងការធ្វើបុណ្យទៅតាមគន្លងព្រះពុទ្ធសាសនា។ គ្រួសារសព ដែលបានស្លាប់ក្នុងហេតុការណ៍បាក់រលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ១គ្រួសារ នៅក្រុងសួងនោះ ទទួលបានថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៨២,៩២៩.៥៧ ដុល្លា បន្ថែមទៀត ពីលើថវិការ និងសម្ភារ:ជាច្រើន ទាំងស្ថាប័នរដ្ឋ និងឯកជន បានឧបត្ថម្ភនាពេលកន្លងមក សរុបចំនួន ៦៦,៥៥០,០០០ រៀល និង២៥០ដុល្លារ ព្រមទាំងអង្ករ២០០គីឡូក្រាម មី១០កេះ ត្រីខកំប៉ុង៧ឡូ ទឹកផ្លែឈើ៥កេះ ទឹកដោះគោឆៅ២ឡូ ស្ករស២គីឡូ ទឹកត្រី៥យួរ ទឹកស៊ីអីវ២យួរ ទឹកក្រូចដប១ឡូ ទឹកសុទ្ធ២យួរ ប៊ីចេង១កញ្ចប់ សាប៊ូ១កញ្ចប់។

ដោយក្នុងនោះរួមមាន
១- ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន៤
,០០០,០០០ រៀល
២- សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចំនួន ២៥០ ដុល្លា
៣- សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ចំនួន ៤០,០០០,០០០ រៀល
៤- កាកបាទក្រហមកម្ពុជា អង្ករ១០០គីឡូ មី៥កេះ ត្រីខកំប៉ុង៥ឡូ ទឹកផ្លែឈើ៥កេះ និងថវិកា
ចំនួន ៥,០០០,០០០ រៀល
៥- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំនួន ២,០០០,០០០ រៀល
៦- ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ មី២កេះ ទឹកដោះគោឆៅ២ឡូ ស្ករស២គីឡូ ទឹកត្រី២យួរ
ទឹកស៊ីអីវ១យួរ ត្រីខ២ឡូ និងថវិកា ចំនួន ២០០០,០០០ រៀល
៧- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤,០០០,០០០ រៀល
៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន២,០០០,០០០ រៀល
៩- ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អង្ករ៥០គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកក្រូចដប ១ឡូ និងថវិកា
ចំនួន ១,០០០,០០០ រៀល
១០- សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចំនួន ៥,០០០,០០០ រៀល
១១- ក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់វិហារលួង អង្ករ ៥០គីឡូ និងថវិកា
ចំនួន ២០០,០០០ រៀល
១២- ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (តាមរយៈ ស.ស.យ.ក ខេត្តត្បូងឃ្មុំ) មី២
ទឹកត្រី២យួរ ទឹកសុទ្ធ២យួរ ប៊ីចេង០១កញ្ចប់ និងសាប៊ូ០១កញ្ចប់ និងថវិកា ចំនួន ៧៥០,០០០ រៀល
១៣- សាលាក្រុងសួង ចំនួន ៤០០,០០០ រៀល
១៤- សាលាសង្កាត់វិហារលួង ចំនួន ១០០,០០០ រៀល
១៥- ប្រធានមូលដ្ឋានចំការកៅស៊ូជប់ ចំនួន ១០០,០០០ រៀល។

ស្ថិតក្នុងឪកាសនោះ ឯកឧត្តម សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារសពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ស្វាមី និងកូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស ដ៏មានសក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ ដល់ដៃក្រុមគ្រួសារសពជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ ដោយបានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយឈាមជ័រតែមួយ។

ឯកឧត្តម សេង ទៀង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរផ្ដាំផ្ញើ ដល់ក្រុមគ្រួសារសពនីមួយៗ កុំអស់សង្ឃឹម ដើម្បីបន្តមុខរបរចឹញ្ចិមជីវិត និងគ្រួសារ តទៅមុខទៀត ជៀសវាងប្រព្រឹត្តអំពើ ដែលសង្គមមិនត្រូវការ។

ក្នុងឱកាសនោះ ក្រុមគ្រួសារសពទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមានការយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថា ក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ។

សូមជម្រាបថា ឈ្មោះ ញ៉ ចាន់ថន ភេទប្រុស កើតថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០២ មានទីលំនៅសព្វថ្ងៃភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ស្ថានភាពផ្ទាល់ខ្លួន នៅលីវ ។ ឪពុកឈ្មោះវ៉ាន់ ញ៉ូ ឆ្នាំកំណើត ១៥/០៤/១៩៦៩ ម្តាយឈ្មោះ នឿន សុខខឿន ឆ្នាំកំណើត ១៩/០៣/១៩៦៨ ។

ឈ្មោះ ញ៉ ចាន់ថន បានទៅធ្វើកម្មករសំណង់នៅខេត្តព្រះសីហនុជាមួយបងៗចំនួន ០៣នាក់ អស់