លោកជំទាវ ឈី វ៉ា បានដឹកនាំសមាជិកក្រុមការងារយុវជនគណបក្ស អញ្ជើញសួរសុខទុក្ខ លោក ញ៉ឹប សាវន អតីតៈប្រធានការិយាល័យអប់រំស្រុកកោះកុង


ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព,ស២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ឈី វ៉ា អនុប្រធានក្រុមការងារយុវជនគណបក្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកោះកុង បានដឹកនាំសមាជិកក្រុមការងារយុវជនគណបក្ស អញ្ជើញសួរសុខទុក្ខ លោក ញ៉ឹប សាវន អតីតៈប្រធានការិយាល័យអប់រំស្រុកកោះកុង ដែលបានចូលនិវត្តន៍ និងមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោក ព្រមទាំងបានជូនថវិកាមួយចំនួនសម្រាប់ព្យាបាលជម្ងឺ។