ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ និង ឯកឧត្តម​ ឡុង​ សុវណ្ណ បានអញ្ជេីញជួបសំណេះសំណាល​ និងសួរសុខ ទុក្ខ​ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធឈរជេីងនៅទិសទី១ ប្រាសាទ ព្រះវិហារ​


បន្ទាប់ពីបញ្ចប់ពិធីរុក្ខទិវា​ ០៩កក្កដា ឆ្នាំ២០១៩​ នៅព្រឹកព្រហស្បតិ៍ ០៣ កើត ខែអាសាឍឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤​ ខែ កក្កដា​ ឆ្នាំ២០១៩​នេះផងដែរ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល ខេត្ត​ និងឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញជួបសំណេះសំណាល​ និងសួរសុខ ទុក្ខ​ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធឈរជេីងនៅទិសទី១ ប្រាសាទ ព្រះវិហារ​ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ​ ៣​ ដោយទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរគមន៍លេខ៣ ។