យុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត ១២ ធ្នូ ២០១៦


រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធី​បើក​យុទ្ធនាការ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត នៅ​ក្នុង​សាលារៀន​គោលដៅ​ចំនួន​១២ នៃ​ខណ្ឌ​ទាំង១២ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដោយ​​ឯកឧត្ដម លោកជំទាវ ថ្នាក់​ដឹកនាំ​ក្រសួង តំណាង​​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​ បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ដៃគូ​អភិវឌ្ឍ​ដែល​​អ្នក​ពាក់ព័ន្ធ។
យុទ្ធនាការ​នេះ​ធ្វើ​ឡើង​​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​អប់រំ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​ស្រស់​ស្អាត ភាព​បៃតង និង​មាន​សណ្ដាប់​ធ្នាប់ អនាម័យ​​ល្អ​នៅ​ក្នុង​សាលា ពិសេស​បណ្ដុះ​ផ្នត់​គំនិត​សិស្សានុសិស្ស យុវជន និង​បុគ្គលិក​អប់រំ​គ្រប់​រូប គ្រប់​លំដាប់​ថ្នាក់ ឱ្យ​យល់​ដឹង និង​ការពារ​បរិស្ថាន ដោយ​បង្កើត​ទម្លាប់​សិស្សានុសិស្ស​ឲ្យ​ចេះ​​ថែរក្សា​បរិស្ថាន​ឱ្យ​ស្អាត ហើយ​ការ​បោះចោល​សំរាម​ក្រៅ​ធុង​សំរាម​នឹង​ត្រូវ​ទទួល​ពិន័យ​ផ្សេងៗ។