អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូខេត្ត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់ឧបាសក អ៊ុំ ភឿន


នៅថ្ងៃសៅរ៍ ៥ កើត ខែអាសាធ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមសម្ដែងនូវការសោកស្ដាយអស់អាល័យប្រកបដោយ ទុក្ខព្រួយចំពោះមរណភាពរបស់ឧបាសក អ៊ុំ ភឿន ត្រូវជាឪពុកបង្កើត ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៤កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១៦.៣០នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកលោកស្រីនាយកនាយករងរដ្ឋបាលអស់លោកលោកស្រីជាមន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ។