សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ក្រុមមន្ត្រី និងយុវជនសង្កាត់ច្បារអំពៅទី១ មុនចុះធ្វើអានាម័យសម្អាតបរិស្ថានក្នុងមូលដ្ឋាន


រសៀលថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន និងស្និទ្ធសាល ដល់ក្រុមមន្ត្រីសង្កាត់ ភូមិ កងកម្លាំងប្រជាការពារ និងយុវជនសង្កាត់ច្បារអំពៅទី១ ប្រមាណជាងសាមសិបនាក់ ដឹកនាំដោយ លោក ស្រី សុទ្ធ សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងប្រមូលផ្តុំកម្លាំង នៅសាលាសង្កាត់មុនចុះទៅធ្វើអានាម័យសម្អាតបរិស្ថាន ក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ … ៕