អភិបាលខណ្ឌកំបូល​ រួមជាមួយនឹងអង្គការមូលនិធិពុទ្ធសាសនា ឆឺជិ បានចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣២៥គ្រួសារ


ថ្ងៃអាទិត្យ​ ៦កេីត​ ខែអាសាធ​ ឆ្នាំកុ​រ​ ឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយនឹងអង្គការមូលនិធិពុទ្ធសាសនា «ឆឺជិ» ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣២៥គ្រួសារ មកពី ៤ សង្កាត់ រួមមាន សង្កាត់កំបូល​ សង្កាត់ភ្លើងឆេះរទេះ សង្កាត់កន្ទោក​ សង្កាត់ឪឡោក ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ៤០គីឡូក្រាម និង ផ្ទាំងសូឡា ១ឈុត ។