តបតាមការអញ្ជើញសាកលវិទ្យាល័យវៃកាតូ ឯកឧត្តមរដ្ឋមន្រ្តីថោង ខុន បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជួបពិភាក្សាការងារជាមួយនឹងលោកស្រី សាស្ត្រាចារ្យ Allison Kirkman សកលវិទ្យាធិការរង និងលោកសាស្រ្តាចារ្យ Christ Ryan


សកលវិទ្យាល័យវៃកាតូ (University of Waikato) នៃទីក្រុង Hamilton ប្រទេសនូវែលហ្សេឡង់ នឹងជួយទ្រទ្រង់ដល់វិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ។
ក្រុង Hamilton ៖ តបតាមការអញ្ជើញសាកលវិទ្យាល័យវៃកាតូ (University of Waikato) កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តីថោង ខុន បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជួបពិភាក្សាការងារជាមួយនឹងលោកស្រី
សាស្ត្រាចារ្យ Allison Kirkman សកលវិទ្យាធិការរង និងលោកសាស្រ្តាចារ្យ Christ Ryan អំពីកិច្ចសហប្រតិបត្តិបណ្តុះ
បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ។ លោករដ្ឋមន្រ្តីក៏ថ្លែងបានគូសបញ្ជាក់ពីសារៈសំខាន់ភាពជាដៃគូកិច្ចសហប្រតិបត្តិការ ពិសេសកិច្ចសហការរួមគ្នាក្នុង ការអភិវឌ្ឍការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត ជាពិសេសនឹងចូលរួមសម្រេចនូវទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅ
កម្ពុជា ។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ភាគីសកលវិទ្យាល័យវៃកាតូ សំដែងនូវក្តីរីករាយ និងគាំទ្រ ដល់សំណើជាក់ស្តែងរបស់ក្រសួងទេសចរណ៍ ដែលទាក់ទងនឹង៖
1. ការផ្តល់បច្ចេកទេស និងអ្នកស្រាវជ្រាវដើម្បីជួយដល់វិទ្យាស្ថានជាតិទេសចរណ៍
2. ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅកម្ពុជា
3. ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងការគ្រប់គ្រង និងវិភាគទិន្នន័យស៊ីជម្រៅ (Big Data Analysis System) សម្រាប់វិស័យទេសចរណ៍ និងជំនាញចាំបាច់ផ្សេងៗ ទៀត (ដោយផ្អែកតាមសំណើរជាក់ស្តែងរបស់ក្រសួងទេសចរណ៍)
4. ការផ្តល់អាហារូបករណ៍ដល់យុវជន សិស្ស និស្សិតកម្ពុជាសិក្សានៅសកលវិទ្យាល័យវៃកាតូ។
5. ការបង្កើតឱ្យមានកម្មវិធីផ្លាស់ប្តូរកម្មសិក្សារវាងមន្រ្តីជំនាញ និងសិស្ស និស្សិតជំនាញទេសចរណ៍ រវាងសកលវិទ្យាល័យវៃកាតូ ជាមួយនឹងកម្ពុជាផងដែរ។

ក្នុងព្រិត្តិការណ៍មួយដោយឡែកទៀត នៅព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូក៏ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលជំនាញគ្រប់គ្រងនិងវិជ្ជាជីវៈទេសចរណ៍ នូវែលសេឡង់ (New Zealand Management Academy) ដើម្បីជួបពិភាក្សាការងារ និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ ផងដែរ ដែលនៅទីនោះ ប្រតិភូក៏បានទទួលបដិសណ្ឋារកិច្ច ស្វគមន៏ដោយក្រុមសិល្បះរបស់សាលាដែលច្រៀងចំរៀងរបស់ជនជាតិដើម នៅទីក្រុងនោះដ៏ពិរោះនិងស្និទ្ធស្នាលបំផុត។