ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ សកម្មភាពចុះថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង


នៅថៃ្ងអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ សកម្មភាពចុះថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែង ដែលមាន ស្ថានីយសំឡូត ស្ថានីយក្រញ៉ូង ស្ថានីយកង្ហត និងស្ថានីយព្រែកជីក ដែលស្ថិតក្នុងខេត្តបាត់ដំបង ដោយក្រុមការងារបាន ៖

-ទាញយកទិន្នន័យពីស្ថានីយដើម្បីបំពេញចន្លោះបន្ថែមឲ្យទិន្នន័យមាននៅក្នុង database។

-ត្រួតពិនិត្យទិន្នន័យដែលវាស់ដោយឧបករណ៍ស្ថានីយ ដើម្បីជៀសវាងការបញ្ជូនទិន្នន័យពុំប្រក្រតីទៅកាន់ database។

-សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងទីធ្លាស្ថានីយដើម្បីជៀសវាងការទទួលបានទិន្នន័យរបស់ឧបករណ៍ មានភាពលម្អៀង។