អភិបាលខេត្តតាកែវ ប្រកាសជាសាធារណៈផ្ដល់ថវិការ ១លានរៀល ដើម្បីលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ឬអាជ្ញាធរសមត្ថកិច្ចណា ហ៊ានរាយការណ៍ករណី នាំជ្រូកខុសច្បាប់ចូលពីវៀតណាម


(តាកែវ)៖ បន្ទាប់ពីករណីសត្វជ្រូករបស់ពលរដ្ឋជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់ នៅឃុំពន្លៃ និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ហើយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ថាមានការលួចនាំយកងាប់ជ្រូកងាប់ដែលមានជំងឺប៉េស្តអាហ្រ្វិក ពីប្រទេសវៀតណាមយកមកលក់នៅលើទីផ្សារប្រទេសកម្ពុជាតាមច្រកព្រំដែនខេត្តតាកែវ ឯកឧត្តមអភិបាលខេត្តតាកែវបានធ្វើការអំពាវនាវដល់បងប្អូនប្រជារដ្ឋឲ្យចូលរួមរាយការណ៏ប្រាប់ដល់អាជ្ញាធពីទីតាំងលួចនាំជ្រូកចូល ដោយឯកឧត្តមអភិបាលខេត្តនិងផ្ដល់ជាថវិការលើកទឹកចឹត្តចំនួន១លានរៀលដល់ប្រជាពលរដ្ឋដែលរាយការណ៏។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានបញ្ជាក់ដែរថា ប្រសិនអាជ្ញាធរមូល ដ្ឋាន ស្រុក ក្រុង ណាដែលចាប់បានឡានដឹកជ្រូក ខុសច្បាប់នៅក្នុងមូល ដ្ឋានរបស់ខ្លួននោះ នឹងទទួលបានថវិការលើកទឹកចិត្តចំនួន ១លានរៀល ពីលោក ផ្ទាល់តែម្ដង។

ដោយឡែកប្រជាពលរដ្ឋដែលរាយការន៏ពីនាំជ្រូកចូលខុសច្បាប់នេះ លោកក៏និងឧបត្ថមថវិការជូន១លានរៀលផងដែរ។

ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានសំណូមដល់ បងប្អូនប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានមួយចំនួន សូមកុំធ្វើការឆ្នៃប្រឌិត ផ្តិតយករូបភាពជ្រូក ពីកន្លែងផ្សេង ហើយមកផ្សាយវាយប្រហារអាជ្ញាធខេត្ត ព្រោះវាមិនបានផលអ្វីទេគឺ មានតែការចូល រួមទេទើបទទួលបានជោគជ័យទាំងអស់គ្នានិងអាចទប់ស្កាត់ចំពោះជនខិលខូចលួចនាំជ្រូកខុសច្បាប់ចូលមកប្រទេសយើង។

គួបញ្ជាក់ថា មួយរយៈកន្លងមកនេះមានជ្រូកជាច្រើនបានងាប់នៅក្នុងខេត្តតាកែវ បើទោះបីជាករណីជ្រូកងាប់នេះ ត្រូវមន្រ្តីការរិយាល័យបសុព្យាបាលនៃមន្ទីរកសិកកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានថ្លែងប្រាប់ថា ករណីយ៏ជ្រូកងាប់នេះមិនពាក់ព័ន្ធទៅនិងការកើតជំងឺប៉េសអាហ្រ្វិកនោះទេ បន្ទាប់ពីមន្រ្តីបសុព្យាបាលខេត្តបានយកឈាមជ្រូកទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ៕