ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបាឡេមួយកន្លែង ១កន្លែង ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ


នាព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេមួយ ១កន្លែង ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ(ស្រុកបង្កើតថ្មី) គឺស្ពានអូរស្វាយ ប្រវែង ៥២ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ។ ក្នុងពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះក៏អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ជូនលោក អ្នកគ្រូ ១៧នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ថវិកា ២០.០០០រៀល និងប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ផងដែរ៕