រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសំណេះសំណាលសាកសួរសុខទុក្ខមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី


នាថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសំណេះសំណាលសាកសួរសុខទុក្ខមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លន់​ សុភាព​ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​។ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់មន្រ្តីមន្ទីរបរិស្ថានឱ្យយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសការសាមគ្គីភាពផ្ទៃក្នុង។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានប្រគល់ជូននូវសម្ភារការិយាល័យ​ និងសម្ភារប្រើប្រាស់មានដូចជា កុំព្យូទ័រ​ ម៉ាស៉ីនព្រីនធ័រ និងមុងជ្រលក់ថ្នាំសម្រាប់បងប្អូនមន្រ្តីឧទ្យានុរក្សប្រើប្រាស់។