ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល និងបំពាក់មេដាយជូនក្រុមការងារជួយសង្គ្រោះ ការរលំអគារ ៧ ជាន់


នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធីសំណេះសំណាល និងបំពាក់មេដាយជូនក្រុមការងារជួយសង្គ្រោះ ការរលំអគារ ៧ ជាន់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។