ឯកឧត្តម រុន តូ និងលោក ប៊ុល ដែលលី ចុះពិនិត្យស្ថានភាពទឹកក្នុងប្រព័ន្ធធារាសាស្ត្រ និងការងារបង្កបង្កើនផលស្រូវ របស់បងប្អូនប្រជាកសិករទូទាំងខេត្តប៉ៃលិន


ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៊ុល ដែលលី អគ្គនាយករងបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពទឹកក្នុងប្រព័ន្ធធារាសាស្ត្រ និងការងារបង្កបង្កើនផលស្រូវ របស់បងប្អូនប្រជាកសិករទូទាំងខេត្ត ព្រមទាំងបានសិក្សាអំពីបញ្ហាប្រឈមនានាក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងខេត្តប៉ៃលិនផងដែរ។