លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីទទួលមូលនិធិកូកាកូឡា សំរាប់ការអនុវត្តគម្រោងទឹកស្អាត និងអនាម័យសហគមន៍


រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីទទួលមូលនិធិចំនួន ៣២៥,០០០ ដុល្លាអាមេរិក សំរាប់ការអនុវត្តគម្រោងទឹកស្អាត និងអនាម័យសហគមន៍របស់មូលនិធិកូកា កូឡា ជូនដល់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
នាឱកាសនោះផងដែរលោកជំទាវក៏បានកោតសរសើរផងដែរចំពោះមូលនិធិកូកាកូឡា ដូចជា កូកាកូឡាអាតាឡង់តា កូកាកូឡាឥណ្ឌូចិន និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជាដែលបានបរិច្ចាគនូវធនធានរបស់ក្រុមហ៊ុន ដើម្បីជួយដល់ ប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ឲ្យទទួលបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១០ ដោយមានជោគជ័យលើអាជីវកម្មរបស់ខ្លួន និងបានយល់ច្បាស់ អំពីគោល នយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់វិស័យឯកជន លោក ដេវីដ វិកលីវើត នាយកក្រុមហ៊ុន ភេសជ្ជៈកូកាកូឡាប្រចាំ នៅប្រទេសកម្ពុជា ក៏បានចែករំលែកនូវផលចំណេញរបស់ក្រុមហ៊ុន តាមរយៈ ការផ្តល់មូលនិធិចំនួន ៣២៥,០០០ ដុល្លាអាមេរិក ជូនដល់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ ដើម្បីយកទៅសាងសង់អណ្តូងទឹកស្អាតប្រភេទធំ ចំនួន៦២ ផ្តល់ធុង ចម្រោះទឹកស្អាតចំនួន ៥៤០ រទេះដឹកទឹកចំនួន ២២ តប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ ៥៨៥គ្រួសារ និងបានបើក វគ្គអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហើយការខិតខំប្រឹងប្រែងរបស់វិស័យ ឯកជនក៏បានជួយ ដល់វិស័យសង្គមកិច្ច និងមនុស្សធម៌ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៏វិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
លោកជំទាវឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជាដែលរក្សាបាននូវសេ្ថរភាពក្នុងអត្រា ៧% ការរីកចម្រើនលើវិស័យ សេដ្ឋកិច្ចនេះមិនកាត់ផ្តាច់បានឡើយនូវការរួមចំណែកពីវិស័យឯកជន ហើយក៏បានស្នើឲ្យ ក្រុមហ៊ុន កូកាកូឡាបន្តការឧបត្ថម្ភគាំទ្រដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៏បន្តទៅមុខទៀត៕
3      2
6     5
4     photo_2016-01-14_21-04-59
photo_2016-01-14_21-04-02      photo_2016-01-14_21-04-49
7      8
9     10