សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤:


នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៤ខែ ធ្នូនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤:
១-អនុស្សរណៈយោគយល់គ្នា រវាងនគរបាលជាតិហ្វីលីពីន និងនគរបាលជាតិកម្ពុជា ស្តីពីកិច្ចសហប្រតិ បត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
២-អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធា រណៈរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
៣-អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការកីឡាហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ។
៤-កម្មវិធីនៃការអនុវត្តនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឆ្នាំ២០១៦-២០២០ រវាងក្រសួងទេស ចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណៈរដ្ឋហ្វីលីពីន ។
នៅរាត្រីយប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញហែរព្រះបាទសម្ដេចព្រះមរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅព្រះបរមរាជវាំង៕