គណៈប្រតិភូ​គណៈកម្មការ​ទី​៥​ ព្រឹទ្ធសភា​ បានអញ្ជេីញ​ដល់អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​


នាយប់​ថ្ងៃ​អង្គារ​ ៨កើត​ ខែ​អាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលាម៉ោង​២០:២៥នាទី​ គណៈប្រតិភូ​គណៈកម្មការ​ទី​៥​ ព្រឹទ្ធសភា​ ដឹកនាំដោយលោក​ជំទាវ​ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការ​ និងជាប្រធាន​គណៈប្រតិភូ​ បានអញ្ជេីញ​ដល់អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាងកក់ក្ដៅ​ពី​សំណាក់ ឯកឧត្ដម​ Ye Dabo សមាជិក​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភាប្រឹក្សានយោបាយប្រជាជនចិន​ និង​មន្ត្រី​តំណាងស្ថានទូត​កម្ពុជា​ ប្រចាំ​ទីក្រុង​ប៉េកាំង​​​។