គណៈប្រតិភូ​គណៈកម្មការ​ទី​៥​ ព្រឹទ្ធសភា​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Qu Yunhai ​ ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍​នៃ​ក្រសួងសន្តិសុខ​សាធារណៈ


នារសៀល​ថ្ងៃ​ពុធ​ ៩កើត​ ខែ​អាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១៤:៣០នាទី នៅ​សាលប្រជុំ​ក្រសួង​សន្តិសុខ​សាធារណៈ​ គណៈប្រតិភូ​គណៈកម្មការ​ទី​៥​ ព្រឹទ្ធសភា​ ដឹកនាំដោយលោក​ជំទាវ​ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការ​ និងជាប្រធាន​គណៈប្រតិភូ​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Qu Yunhai ​ ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍​នៃ​ក្រសួងសន្តិសុខ​សាធារណៈ​។