ចុះពិនិត្យកំពង់ផែអ្នកដំណើរ និងផ្តល់នូវព័ត៌មានដឹកជញ្ជូនតាមផ្លូវសមុទ្រ


នៅថ្ងៃ អង្គារ ទី ០៩ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អមដំណើរដោយលោកប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័នផ្លូវទឹក លោកប្រធាននាយកដ្ឋានរដ្ឋបាលកំពង់ផែ លោកប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ និងមន្ត្រីពាក់ព័ន្ធ បានចុះជួបប្រជុំនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុុ ដោយបានពិភាក្សានិងដោះស្រាយលើកិច្ចការមួយចំនួន។
ក្រោយពីបញ្ចប់ការប្រជុំ គណប្រតិភូ បានចុះត្រួតពិនិត្យស្ថានភាពកំពង់ផែដឹកអ្នកដំណើរ និងបានធ្វើការណែនាំដល់ម្ចាស់កំពង់ផែឱ្យដាក់បន្ថែមនូវបង្កាន់ដៃសម្រាប់ការពារសុវត្ថិភាពអ្នកដំណើរ។