ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៧៧០ម៉ែត្រ


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៧៧០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិអន្លង់រមៀតខាងលិច និងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលស្រុក, មេឃុំ ភូមិ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបវត្តមាន ៦៤២នាក់។ ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភប្រជាពលរដ្ឋ ៦០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល។