រដ្ឋមន្រ្តីកសិកម្ម ដកប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ ក្រោយផ្ទុះជំងឺប៉េស្តជ្រូក


រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដកប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ។ ការដកនេះ គឺបន្ទាប់ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងដោយសារតែភាពមិនប្រក្រតីមួយចំនួន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង ថា ការសម្រេចដកប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ ធ្វើឡើងតាំងពីដើមសប្តាហ៍មក។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងបញ្ហានេះ គឺតាមអ្វីដែលមន្ត្រីរបស់យើងចុះធ្វើការ គាត់ (ប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ) មិនសូវសហការពេញលេញ ហើយគាត់រៀងសោះរង្គើញរឿងការងារសហការជាមួយក្រុមការងារដែលចុះពីកណ្តាល ទៅ ហើយយើងតាមដានមើលសកម្មភាពកន្លងទៅនេះ។ ឃើញមានជួបបញ្ហាចឹង ហើយក៏យើងបានធ្វើការណែនាំមួយជំហានដែរ ប៉ុន្តែហាក់បីដូចជាមិនសូវបានកែលម្អបានល្អប្រសើរ បានឈានទៅដល់ការដក ព្រោះយើងបានទុកពេលឲ្យគាត់មួយខែជាងលើបញ្ហាហ្នឹង»៕