ក្រុមការងារមន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ បូមសង្គ្រោះស្រូវមិនប្រកាន់រដូវ ចំនួន ៥២ហិកតា


ព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានសហការជាមួយសហគមន៍ប្រេីប្រាស់ទឹក បានចុះអន្តរាគមន៍ បូមសង្គ្រោះស្រូវមិនប្រកាន់រដូវ ចំនួន ៥២ហិកតា បូមដោយប្រេីម៉ាស៊ីនធំ ៦៥សេស ០១គ្រឿង ដែលយកប្រភពទឹក ពីស្ទឹងក្រឡាញ់ ។ ទីតាំងបូមស្ថិតនៅភូមិសំរោង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។