ពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តកែវមុនីហៅវត្តថ្មី ដែលស្ថិតនៅ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម


ថ្ងៃសៅរ៍ ១២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តកែវមុនីហៅវត្តថ្មី ដែលស្ថិតនៅ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត អគ្គេបញ្ជាការងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម។មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធផលនានានោះដែរ ឯកឧត្តម អ៊ុន ចាន់ថា អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា រដ្ឋបាលខេត្តបច្ចុប្បន្ននៅបាន នឹងកំពុងខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ និងមានតម្លាភាព ។ ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំចាញ់ឧបាយកលញ៉ោះញ៉ុង ពីក្រុមអកិត្តិ មួយចំនួនដែលកំពុងបំភ្លៃការពិតដើម្បីអោយមានអស្ថេរភាព ក្នុងសង្គម។

មានប្រសាសន៍លើកឡើងក្នុងអង្គពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតី តេជោ  ហ៊ុន  សែន  បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព  សុវត្ថិភាព  សេ្ថរភាពគ្រប់ទីកន្លែង  មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ  និងអាណាចក្រ ដោយឡែកសមិទ្ធផលថ្មីដែលជាផ្លូវត្រូវចាប់ផ្ដើមកសាងជូនប្រជាពលរដ្ឋនាពេលនេះគឺត្រូវបានស្ថាបនាដើម្បីជាតម្រូវការយ៉ាងចាំបាច់ដែលមិនអាចខ្វះបាន។បន្ថែមក្នុងនោះដែរ

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើង មានស្ថេរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍផងដែរ។