ឯកឧត្តមឈួរ ច័ន្ទឌឿន បានអញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារភ្លេីងឆេះផ្ទះកាលពីថ្ងៃ ១២ ខែ កក្កដា ឆ្នាំ២០១៩ នៅភូមិ ស្វាយបាកាវ


កំពង់ឆ្នាំងៈនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារភ្លេីងឆេះផ្ទះកាលពីថ្ងៃ ១២ ខែ កក្កដា ឆ្នាំ២០១៩ នៅភូមិ ស្វាយបាកាវ ឃុំតាជេស ស្រុក កំពង់ត្រឡាច។

ក្នុងការអញ្ជើញចុះសាកសួរសុខទុក្ខនោះដែរឯកឧត្តមបាននាំយក សម្ភារ:មួយចំនួនចែកជូនដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះចំនួនបួនខ្នងស្មេីនិង៤ គ្រួសារទីមួយឈ្មោះសុះ សាវុធ ប្រពន្ធឈ្មោះសារស់ ទី២ឈ្មោះឡិប កៃ ប្រពន្ធ ឈ្មោះ សាវុធ ពីសាហានទីបីឈ្មោះ សាុធ រ៉សេត ប្រពន្ធឈ្មោះ សេន អៃទះ និងទី ៤ មានឈ្មោះ លី សំអាត ដែលមកពីភូមិស្រែប្រីយ៍ ឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច ផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមបានជួយឧបត្ថម្ភដល់គ្រួសារទាំងបួននោះនៅសង្ក័សីចំនួន៤០សន្លឹក ក្នុងមួយគ្រួសារស្មេីនិងទឹកប្រាក់សរុបរួមចំនួន២.១៦០.០០០។
ក្នុងឪកាសនោះដែរបានជួយឧបត្ថម្ភដល់អ្នកចូល
រួម៩៨នាក់ដោយក្នុងមួយនាក់បានថវិកា១០.០០០
រៀលផងដែរ។