អភិបាលខេត្តរតនគិរីជម្រុញអោយអាជ្ញាធរគ្រប់ស្រុកប្រារព្វទិវាដាំកូនឈើដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញ


(ខេត្តរតនគិរី)នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩៛ដ្ឋបាលខេត្តរតនគិរី បានប្រារព្ធពិធីរុក្ខទិវា៩កក្កដានៅរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ថង សាវុនអភិបាលខេត្ត។ក្នុងឪកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ៩កក្កដា ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បាននាំយក កូនឈើចម្រុះជាង២០០០ដើម ដាំក្នុងតំបន់រមណីយដ្ឋានធម្មជាតិមួយនេះ។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ ជម្រុញអោយអជ្ញាធរគ្រប់ស្រុកប្រារព្ធពិធីរុក្ខទិវាអោយបានគ្រប់ៗស្រុកដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញហើយ មន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋយើងក្នុហមូលដ្ឋាននិមួយៗត្រូវចូលរួមជួយថែរក្សាដើមឈើ និងកូនឈើដែលដាំរួចអោយមានការលូតលាស់បានល្អ ។

ឯកឧត្តមបាន បន្តថា ប្រជាពលរដ្ឋក្នុងខេត្ត និងកម្លាំងសមត្ថកិច្ច ទាំងបីប្រភេទចូលរួមដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីចូលរួមបង្កើន គម្របពណ៌បៃតង និងជួយបន្ថយ ការប្រែប្រួលអាកាសធាតុ នៃភពផែនដី រួមទាំងបរិស្ថាន និងធនធានធម្មជាតិ ឲ្យមាននិរន្តរភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា «ការប្រារព្ធពិធីរុក្ខទិវា៩កក្តដានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល៕