ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយធនាគារប្រៃសណីយ៍កម្ពុជា ដើម្បីសហការចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុ


ព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយធនាគារប្រៃសណីយ៍កម្ពុជា ដើម្បីសហការចូលរួមក្នុងសកម្មភាពហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងចង់អោយ ធនាគារប្រៃសណីយ៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា សហការគ្នាក្រោមការដឹកនាំតាមគោលនយោបាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់បង្កើតជា សេវាសន្សំសំចៃ, សេវាធានារ៉ាប់រង និងសេវាផ្សេងៗទៀត ដើម្បីអោយកៀកនឹងប្រជាពលរដ្ឋ សម្រាប់បង្ករលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់សេវាអោយកាន់តែមានប្រសិទ្ធភាព។

*គូសបញ្ជាក់ផងដែរថា ប្រៃសណីយ៍កម្ពុជា ជាសហគ្រាសសាធារណៈ (ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍) ក្នុងនោះ ធនាគារកាណាឌីយ៉ា បានបង្កើតធនាគារប្រៃសណីយ៍កម្ពុជា ក្នុងការបង្កើតធនាគារនេះពុំមែនជាការធ្វើឯកជនភាវូបនីយកម្មសហគ្រាសប្រៃសណីយ៍កម្ពុជាទេ គឺដោយមានកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា និងធនាគារកាណាឌីយ៉ា ផងដែរ៕